រដ្ឋបាលខេត្តឧត្តរមានជ័យ

Oddarmeanchey Administration

អាជ្ញាធរខេត្តឧត្ដរមានជ័យ ចេញសេចក្តីសម្រេច បន្តការអនុវត្តវិធានការរដ្ឋបាលជាបណ្តោះអាសន្ន ១សប្ដាហ៍ទៀត ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ក្នុងភូមិសាស្ត្រខេត្តឧត្តរមានជ័យ

  • 915
  • ដោយ SEANGHIM

ដោយបានបន្តដាក់ចេញវិធានការរដ្ឋបាលជាបណ្តោះអាសន្ន ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំង កូដ-១៩ ក្នុងភូមិសាស្ត្រខេត្តឧត្តរមានជ័យ ដែលមានថិរវេលាអនុវត្តរយៈពេល ០៧ថ្ងៃបន្ថែមទៀត រហូត ដល់ ថ្ងៃទី ២០ ខែកញ្ញា ឆ្នាំ២០២១។

-ហាមដាច់ខាតនូវរាល់ការលក់ចែកចាយស្រា ស្រាបៀរ រួមនឹងភេសជ្ជៈដែលមានជាតិអាល់កុល (បណ្តាលឱ្យស្រវឹង)ក្នុងភូមិសាស្ត្រខេត្តឧត្តរមានជ័យ។
-រាល់ការបម្រើសេវាកម្មរបស់តូបអាហារ អាហារដ្ឋាន ភោជនីយដ្ឋាន ភេសជ្ជដ្ឋាន និងភោជនីយដ្ឋាន នៅតាមសណ្ឋាគារ ។ល។ ត្រូវតែគោរពឱ្យខាងតែបាននូវវិធានការអនាម័យ ដូចជាការរៀបចំដែលអាល់កុល បាញ់សម្លាប់មេរោគ និងការរក្សាគម្លាតសុវត្ថិភាពបុគ្គលជាដើម។
-ហាមឃាត់ជាបណ្តោះអាសន្នការធ្វើសកម្មភាព មុខរបរ និងអាជីវកម្មក្លឹបកំសាន្តគ្រប់ប្រភេទ ជាអាទិ៍ ខារ៉ាអូខេ, រង្គសាល, ឌីស្កូតែក និងបៀហ្គាឌិន, រមណីយដ្ឋាន និងសួនកំសាន្តនានា, អាជីវកម្មម៉ាស្សា, ហាងលក់ និងសេពគ្រឿងស្រវឹងគ្រប់ប្រភេទ, រោងសម្តែងសិល្បៈ, ក្លឹបហាត់ប្រាណ និងមណ្ឌលកីឡា នានា និងសកម្មភាពមុខរបរ អាជីវកម្មដែលនឹងបង្កឱ្យមានស្ថានភាពប្រឈមដែលកំណត់របស់អាជ្ញាធរ អនុលោមតាមតម្រូវការចាំបាច់ក្នុងការប្រយុទ្ធ និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩។
-ចំពោះរាល់សកម្មភាពការងារ មុខរបរ និងអាជីវកម្មដែលមិនត្រូវបានហាមឃាត់ ត្រូវអនុវត្តវិធាន ការសុវត្ថិភាពផ្នែកសុខាភិបាលឱ្យបានម៉ឺងម៉ាត់ ជាអាទិ៍ ការរៀបចំដែល/អាល់កុលបាញ់សម្លាប់មេរោគ ការ វាស់កម្តៅ ការប្រើប្រាស់ប្រព័ន្ធ QR Code "ទប់ស្កាត់កូវីដ" (Stop Covid) និងការរក្សាគម្លាតសុវត្ថិភាពបុគ្គល។
-ត្រូវបានបន្តផ្អាកជាបណ្តោះអាសន្ននូវការរៀបចំពិធីមង្គលការ ពិធីជប់លៀង, ការជួបជុំ ឬការប្រមូល ផ្ដុំមនុស្សជាលក្ខណៈឯកជនដែលមានមនុស្សចូលរួមលើសពី ១០ (ដប់) នាក់, ការជួបជុំតាមបែបសាសនា នានា, ការប្រមូលផ្តុំ ឬការជួបជុំគ្នាទទួលទានអាហារ ភេសជ្ជៈ ឬទទួលទានគ្រឿងស្រវឹង។

ព័័ត៌មានលម្អិតសូមអានអត្ថបទខាងក្រោម:

អត្ថបទទាក់ទង