រដ្ឋបាលខេត្តឧត្ដរមានជ័យ បានកំណត់មួយផ្នែកនៃភូមិអូរស្មាច់ សង្កាត់អូរស្មាច់ និងកំណត់ភូមិគីរីវ័ន្ធ សង្កាត់កូនក្រៀល ក្រុងសំរោង ខេត្តឧត្តរមានជ័យ ជា "តំបន់ក្រហម” និងធ្វើការបិទខ្ទប់ជាបណ្តោះអាសន្ន ចាប់ពីថ្ងៃទី ១៥ ខែកញ្ញា ឆ្នាំ២០២១ រហូតដល់មាន ការសម្រេចជាថ្មី ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ក្នុងខេត្តឧត្តរមានជ័យ។
ផែនទីនៃការកំណត់ភូមិសាស្ត្រខាងលើជា "តំបន់ក្រហម” ត្រូវបានភ្ជាប់ជាឧបសម្ព័ន្ធ នៃសេចក្តី សម្រេចនេះ។