រដ្ឋបាលខេត្តឧត្តរមានជ័យ

Oddarmeanchey Administration

ខេត្តឧត្តរមានជ័យ នឹងចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជូនកុមារ ដែលមានអាយុចាប់ពី ០៦ឆ្នាំដល់ក្រោម ១២ឆ្នាំ ក្នុងទូទាំងខេត្តឧត្តរមានជ័យ ចាប់ពីថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២១ នេះតទៅ

  • 1.2ពាន់
  • ដោយ SEANGHIM

រដ្ឋបាលខេត្តឧត្តរមានជ័យ មានកិត្តិយសសូមជម្រាបជូនដំណឹងដល់មាតា-បិតា និងអាណាព្យាបាល ព្រមទាំងសាធារណជនទាំងអស់ឱ្យបានជ្រាបថា ក្រោមការយកចិត្តទុកដាក់ខ្ពស់ចំពោះ សុខមាលភាពរបស់ប្រជាពលរដ្ឋគ្រប់ស្រទាប់ និងគ្រប់វ័យពីសំណាក់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា រដ្ឋបាលខេត្តឧត្តរមានជ័យនឹងរៀបចំយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជូនកុមារដែល មានអាយុចាប់ពី ០៦ឆ្នាំដល់ក្រោម១២ឆ្នាំ ក្នុងក្របខណ្ឌទូទាំងខេត្តឧត្តរមានជ័យ ចាប់ពីថ្ងៃទី ១៨ ខែ កញ្ញា ឆ្នាំ២០២១ តទៅ ដោយពេលព្រឹកចាប់ពីម៉ោង ៨:០០នាទីដល់ម៉ោង ១១:០០នាទី និង ពេលរសៀលចាប់ពីម៉ោង ១៤:០០នាទីដល់ម៉ោង ១៧:០០នាទី ទៅតាមកាលបរិច្ឆេទ និងទីកន្លែងក្នុងឃុំ-សង្កាត់ ដែលខ្លួនរស់នៅដូចខាងក្រោម ៖

អត្ថបទទាក់ទង