រដ្ឋបាលខេត្តឧត្តរមានជ័យ

Oddarmeanchey Administration

ក្របខ័ណ្ឌអភិវឌ្ឍន៍ខេត្ត

  • 2.9ពាន់
  • ដោយ SEANGHIM

ក្នុងរយៈពេលមួយឆ្នាំកន្លងទៅនេះថ្នាក់ដឹកនាំខេត្ត អាជ្ញាធរគ្រប់លំដាប់ថ្នាក់ មន្ទីរអង្គភាពជំនាញនានា​ជុំ​​​​​​​​​​​​​វិញ​​ខេត្ត​បាន​ខិត​ខំប្រឹ​​​ងប្រែងបំ​​ពេញ​​ភារកិ​​ច្ចយ៉ា​ងយ​​ក​​​ចិត្ត​​ទុ​កដាក់​​​ប្រកប​​​ដោ​យ​កា​​រទទួ​ល​ខុ​ស​​ត្រូវ​ខ្ពស់​​ធ្វើ​អោ​យ​ខេ​ត្ត​​​​​​​​ឧត្តរ​​មានជ័យទាំងមូលសម្រេចបាននូវសមិទ្ឋផលសំខាន់ៗ ជាច្រើនទាំងការគ្រប់គ្រងរដ្ឋបាលដែនដីការពារសន្តិ​​​​​​​​​​​​​​​​​សុខ សណ្តាប់ធ្នាប់សារធារណៈសុវត្ថិភាពសង្គមការការពារបូរណភាពដែនដីការងារបង្ករបង្កើនផលសុខមាល ​ភាព​សង្គម និងជាពិសេសការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ឋតំបន់ព្រំដែន។ជាក់ស្តែងរយៈពេលមួយឆ្នាំ២០២២​នេះរដ្ឋបាល​ខេត្ត​ឧត្តរមានជ័យសម្រេចបាននូវស្នាដៃ និងលទ្ឋផលធំៗគួរឲ្យកត់សម្គាល់មួយចំនួនមានជាអាទិ៖

         ការការពារសន្តិសុខ និងសណ្តាប់ធ្នាប់សង្គម៖ បានដឹកនាំដោយប្រើប្រាស់កម្លាំងសរុបតាមរយៈយន្តការគណៈ​​​​​​​បញ្ជាការឯកភាពដើម្បីគ្រប់គ្រងដែនដីបានទប់ស្កាត់ និងបង្រ្កាបបទល្មើសបានទាន់ពេលវេលាជាពិសេស​បានយកចិត្តទុកដាក់ក្នុងការអនុ​​វ​ត្ត​​គោល​​ន​យោ​បាយ​ភូមិ ឃុំ​មាន​សុវ​ត្ថិ​ភាព​ ដែលជា​យន្តកា​រ​​អាច​ដោះស្រាយ​បា​ននូវ​ប​​​​​​​​​ញ្ហាប្រឈមនានា ដែលប៉ះពាល់ដល់អាយុជីវិត និងសេចក្តីថ្លៃថ្នូរ របស់ប្រជាពល​រ​​ដ្ឋ​។ ​​ផ្អែកលើសកម្មភាពជាក់​ស្តែង​ ទាំង​នេះ បាន​ធ្វើ​ឲ្យ​ប្រ​ជា​ព​ល​រដ្ឋ​មា​ន​ជំ​នឿ​ទុក​ចិត្ត​មក​លើការដឹកនាំដ៏ត្រឹមត្រូវប្រកបដោយភាពរឹងមាំយូរ​អ​ង្វែង​របស់​រាជ​​រដ្ឋាភិបាល។

         -ការអនុវត្តគោលនយោបាយវិមជ្ឍការ និងវិសហមជ្ឍការ៖ បាននឹងកំពុងដំណើរការប្រព្រឹត្តយ៉ាងល្អប្រសើរ និងមានភាពរលូនក្នុងក្របខណ្ឌច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលរាជធានីខេត្ត ក្រុង ស្រុក ខណ្ឌ និងលិខិតបទដ្ឋាន-គ​តិ​​យុត្ត​​​​​នា​នា ​ដែ​លបាន​ដាក់​ចេញក្នុង​គោល​​ដៅ​កំណែទ​ម្រង់​រដ្ឋ​បា​ល​សារ​ធារណៈ​​មានលក្ខណៈស៊ី​ជម្រៅ​ដើម្បី​លើក​​​កម្ពស់​​​​​​​​​​​​​​អភិបាលកិច្ចល្អនៅមូលដ្ឋាន។​ ក្នុងបរិបទនេះការពង្រឹងរចនាសម្ព័ន្ឋ​ស្ថាប័នតាមរយៈការពង្រឹង​លក្ខខ័ណ្ឌ​ការងារ របស់មន្រ្តីរាជការ វិន័យការងារ ការដាក់ឲ្យដំណើរការអង្គភាពច្រកចេញចូលតែមួយខេត្ត និងដាក់ឲ្យដំណើរការមុខងារ និងរចនាសម្ព័ន្ធថ្មីរបស់រដ្ឋបាលក្រុង ស្រុក គឺជាការបោះជំហានទៅមុខក្នុង​ការ​​​​​​​​​​​​​​ផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ ប្រកបដោយប្រសិទ្ឋភាព គណនេយ្យភាព តម្លាភាព មានគុណភាពល្អ និង​​​ទាន់​​​ពេលវេលា។

         -ការដោះស្រាយទំនាស់ដីធ្លីនិងវិវាទផ្សេងៗ​៖ ថ្នាក់ដឹកនាំខេត្ត​បានយកចិត្តទុក​ដាក់​ខ្ពស់​ចំពោះ​បញ្ហា​ទំនា​ស់​ដីធ្លីរវាងប្រជាជននិងប្រជាជនប្រជាជន និងក្រុមហ៊ុនព្រមទាំងប្រជាជននិង​​​​កងទ័ពដោយ​​​​ឈរលើគោលការណ៍ច្បា​​ប់និងអនុសាសន៍របស់រាជរដ្ឋាភិបាល។ លើសពីនេះខេត្ត​បាន​រៀប​ចំ​បូ​ក​​​​​​​​​​​​​​​​​សរុប​​​​​​ពាក្យបណ្តឹងដែលមានក្នុងទូទាំងខេត្ត​ដើម្បីរាយការណ៍ជូនថ្នាក់ជាតិ និងបានរៀបចំផែនការសកម្មភាពលម្អិតដើម្បីដោះស្រាយកាត់បន្ថយ​ជ​ម្លោះ​ឲ្យ​នៅ​តិ​​​ច​បំផុត។

           -ការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ឋនិងសោភណ្ឌភាពខេត្ត៖ ប្រព័ន្ឋផ្លូវគមនាគមន៍ក្នុងទីប្រជុំជន និង​ទី​ជន​បទ​​​​​​​​​​​​បាន​​​​​​​​​​​​​​​​​និងកំពុងរីកខ្វាត់ខ្វែងទាំងផ្លូវក្រាលកៅស៊ូផ្លូវក្រាលគ្រួសក្រហម និង​ផ្លូវបេតុងដែលកត្តានេះបាន​ជំរុញ​ដល់​ការអភិវឌ្ឍសេដ្ឋកិច្ចសង្គមយ៉ាងឆាប់រហ័សឆ្ពោះទៅកាន់ការកាត់បន្ថយភាពក្រីក្រ របស់ប្រជាពលរដ្ឋនៅមូលដ្ឋានប្រកប​​​​​​​​​​​​​​​​​​​​​​​​​​​​​​ដោយ​​​​​សមធម៌ ជាពិសេសបណ្តាញផ្លូវតាមបណ្តោយព្រំដែន ផ្ទះគ្រួសារទ័ព មណ្ឌលសុខភាព សាលា​រៀន​បាននិងកំពុងស្ថាបនាក្នុងគោលបំណងប្រែក្លាយតំបន់សមរភូមិមុខទៅជាតំបន់អភិវឌ្ឍន៍។ ដោយឡែកសមិទ្ឋផល​ជា​​​​​ច្រើនផ្សេងទៀតក៏ត្រូវបានកសាងឡើង ដើម្បីលើកកម្ពស់សោភ័ណភាពខេត្តដូចជាការរៀបចំប្រព័ន្ឋលូ ការ​ក្រាលកៅ​ស៊ូក្នុងទីប្រជុំជន ការរៀបចំបណ្តាញអគ្គិសនី ការរៀបចំសួនច្បារដាំកូនឈើ និងមានការរៀបចំអនាម័យ និង​ប​រិ​ស្ថាន​​ជាប្រចាំសម្រាប់ភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិអញ្ជើញមកទស្សនា។

            –ការពង្រឹងកិច្ចសហប្រតិបត្តិការអន្តរជាតិ៖ ពង្រឹងកិច្ចសហប្រតិបត្តិការជាមិត្តរវាងខេត្ត ក្រុង​នៃបណ្តា​ប្រទេស​​​​​​​​ជាមិត្តលើវិស័យពាក់ព័ន្ឋសំខាន់ៗក្នុងគោលបំណងលើកកម្ពស់នូវកិច្ចប្រតិបត្តិការ ក្នុងនាមខេត្ត ក្រុង​សម្ព័ន្ធ​ ​​មិត្តពិ​​​សេស ​វិស័យសំខាន់ៗ ដូចជាវិស័យ ទេសចរណ៍ អប់រំ វប្បធម៌ ពាណិជ្ជកម្ម កសិកម្ម និង​សុខាភិបាល​។​​​​ ​​​​​​ទោះបីជារដ្ឋបាលខេត្តសម្រេច​​​បានសមិទ្ឋផលជាច្រើន ក្នុងរយៈពេលមួយឆ្នាំ២០២២កន្លងទៅនេះ ក៏ពិត​មែន​ប៉ុ​ន្តែ ​​អា​​​ស្រ័យ​​​​​​ដោយសេចក្តី​ត្រូវ​​ការ នៃកា​រអ​ភិវ​ឌ្ឍ​សង្គម​យើង​ក៏​ក​ត់​ស​ម្គា​ល់​ឃើ​ញ​ប​​ញ្ហា​ប្រឈ​ម​នា​នា​ដែ​ល​​ត្រូវ​ពុះ​ពា​​រ​​​​​​​រួម​គ្នាដោះ​​​​ស្រាយថែមទៀតដូចដែលបានគូសបញ្ជាក់ក្នុងបញ្ហាប្រឈម និងទិសដៅការងារដែលមានក្នុង​របាយការណ៍​​​​​នេះ​​​​​​​​​​​​​ស្រាប់។

សរុបមកជោគជ័យដែលទទួលបាន គឺដោយសាយើងប្រើប្រាស់កម្លាំងសរុបវិធានការសរុបទាំងកម្លាំ​ង​ ប្រដាប់​អាវុធលើការការពារព្រំដែន សន្តិសុខសង្គម និងការងារសេដ្ឋកិច្ចព្រមទាំងមានការចូលរួគ្រប់ស្ថាប័ន​នានា ជុំវិញខេត្ត។ ទោះបីជាមានចំណុចអវិជ្ជមានមួយចំនួននៅមិនទាន់បានដោះស្រាយ និងអនុវត្តបញ្ចប់ក៏ដោយ​យើង​សង្ឃឹម​​​​យ៉ាងមុតមាំថាក្នុងឆ្នាំ២០២៣ខាងមុខនេះ ដោយមានការខិតខំ​ប្រឹង​ប្រែង​ពី​គ្រប់​ភាគី​ពាក់​ព័ន្ឋ​ នឹង​ជំនះ​គ្រប់​ឧបសគ្គ ដើម្បីកសាងអភិវឌ្ឍខេត្តលើគ្រប់វិស័យឲ្យបានរីកចម្រើនយ៉ាងឆាប់រហ័ស។