រដ្ឋបាលខេត្តឧត្តរមានជ័យ

Oddarmeanchey Administration

ថ្នាក់ដឹកនាំខេត្តឧត្ដរមានជ័យ

  • 5.0ពាន់
  • ដោយ SEANGHIM

ប្រវត្តិថ្នាក់ដឹកនាំខេត្ត(1969->2023)

  1. លោក ជា គឹមអេង ជាអភិបាលខេត្តដំបូងគេរហូតដល់ឆ្នាំ១៩៦៩ ដែលពេលនោះខេត្តឧត្តរមានជ័យ មានស្រុកចំនួន ៥ គឺ៖
    • ស្រុកសំរោង(ទីរួមស្រុកនៅផ្អុង)មានឃុំចំនួន៥ រួមមាន ឃុំសំរោង ឃុំគោកខ្ពស់ ឃុំក្បាលស ឃុំកូនគ្រៀល និងឃុំគោកភ្លុក។
    • ស្រុកចុងកាល់(ទីរួមស្រុកនៅចុងកាល់) មានឃុំចំនួន៤ រួមមាន ឃុំចុងកាល់ ឃុំជើងទៀន ឃុំក្រសាំង និងឃុំពង្រ។
    • ស្រុកបន្ទាយឆ្មារ(ទីរួមស្រុកនៅអំពិល) មានឃុំចំនួន៤ រួមមាន ឃុំបន្ទាយឆ្មារ ឃុំអំពិល ឃុំទឹកជុំ និងឃុំគោកមន។
    • ស្រុកអង្គរជុំ(ទីរួមស្រុកនៅអន្លង់វែង) មានឃុំចំនួន៤ រួមមាន ឃុំថ្កូវ ឃុំអន្លង់វែង ឃុំផ្អាវ និងឃុំរំចេក។
    • ស្រុកប្រាសាទរវៀង(ទីរួមស្រុកនៅត្រពាំងតាវ) មានឃុំចំនួន៤ រួមមាន ឃុំរនាម ឃុំរនាមថ្មី ឃុំណារិន និងឃុំស្អាក ។
  2. លោក ឡុក ធិច ជាអភិបាលខេត្ត បានរយៈពេល២០ថ្ងៃ ត្រូវបានខ្មែរក្រហមពួនស្ទាក់បាញ់ស្លាប់ នៅក្បែរស្ពានខាងត្បូភូមិពង្រ ឃុំពង្រ ស្រុកចុងកាល់
  3. លោក គៀន ទ្រី ជាអភិបាលខេត្ត ដល់ឆ្នាំ១៩៧៤។
  4. លោក គឹង សាម៉ន ជាអភិបាលខេត្ត ពីឆ្នាំ១៩៧៤ ដល់ឆ្នាំ១៩៧៥។
  5. សមមិត្ត ហួត ហ៊ិន ហៅមិត្ត កើត តួនាទីជាប្រធានគណៈបម្រើប្រជាជនតំបន់១០(ខេត្តឧត្តរមានជ័យ)សម័យកម្ពុជាប្រជាធិបតេយ្យ (១៩៧៥: មិនចាំប្រវត្តិថានឹងដឹកនាំដល់ពេលណាព្រោះប្រជាជនត្រូវបានជម្លៀសតាមសម្រង់សម្តីឯកឧត្តម ជុំ ស៊ីម)
  6. ឯកឧត្តម ចំរើន ជាតិ ជាអភិបាលខេត្ត ពីឆ្នាំ១៩៩៩ ដល់ឆ្នាំ២០០០។
  7. ឯកឧត្តម ឡុង សារិន ជាអភិបាលខេត្ត ពីឆ្នាំ២០០០ ដល់ឆ្នាំ២០០១។
  8. ឯកឧត្តម ឡៃ វីរៈ ជាអភិបាលខេត្ត ពីឆ្នាំ២០០១ ដល់ឆ្នាំ២០០៥។
  9. ឯកឧត្តម គុជ ម៉ូលី ជាអភិបាលខេត្ត ពីឆ្នាំ២០០៥ ដល់ឆ្នាំ២០០៦។
  10. ឯកឧត្តម ប៉ិច សុខិន ជាអភិបាលខេត្ត ពីឆ្នាំ២០០៦ ដល់ឆ្នាំ២០០៩។(តាមព្រះរាជក្រឹត្យលេខ ន.ស ១៤០រកត/០៣/០៦/០៦)
    • ឯកឧត្តម ប៉ិច សុខិន ជាអភិបាលខេត្ត ពីឆ្នាំ២០០៩ ដល់ឆ្នាំ២០១៣។(តាមព្រះរាជក្រឹត្យលេខ នស/រកត/០៥០៩/៥៥២ ចុះថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០០៩)
    • ឯកឧត្តម យឹម ធិន ជាប្រធានក្រុមប្រឹក្សាខេត្ត អាណត្តិទី១(តាមព្រះរាជក្រឹត្យលេខ នស/រកត/០៥០៩/៦០៣ ចុះថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០០៩)
  11. ឯកឧត្តម ស ថាវី ជាអភិបាលខេត្ត ថ្ងៃទី១៤ ខែមេសា ឆ្នាំ២០១៣ ដល់ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៨។
    • ឯកឧត្តម យឹម ធិន ជាប្រធានក្រុមប្រឹក្សាខេត្ត អាណត្តិទី២(តាមព្រះរាជក្រឹត្យលេខ នស/រកត/០៥១៤/៦៦១ ចុះថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៤)
  12. ឯកឧត្តម ប៉ែន កុសល្យ ជាអភិបាលខេត្ត ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៨ រហូតដល់បច្ចុប្បន្ន។(តាមព្រះរាជក្រឹត្យលេខ នស/រកត/០១១៨/១២៣០ ចុះថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៨ ស្តីពីការតែងតាំងអភិបាល នៃគណៈអភិបាលខេត្តឧត្តរមានជ័យ)
    • ឯកឧត្តម ស៊ី ប្រាសិទ្ធ ជាប្រធានក្រុមប្រឹក្សាខេត្ត អាណត្តិទី៣(តាមព្រះរាជក្រឹត្យលេខ នស/រកត/០៦១៩/៧៦៥ ចុះថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០១៩)
    • បច្ចុប្បន្ននេះខេត្តឧត្តរមានជ័យចែកជា ក្រុងចំនួន១ និងស្រុកទាំងអស់ចំនួន៤ គឺ៖
    • ក្រុងសំរោង មាន៥សង្កាត់៖ សង្កាត់អូរស្មាច់ សង្កាត់បន្សាយរាក់ សង្កាត់កូនគ្រៀល សង្កាត់បុស្សស្បូវ និងសង្កាត់អូរស្មាច់ ។(ប្តូរពីស្រុកសំរោង មកជាក្រុងសំរោង តាមអនុក្រឹត្យលេខ១៧ អនក្រ.បក ចុះថ្ងៃទី០៩ ខែមករា ឆ្នាំ២០០៩)
    • ស្រុកចុងកាល់ មាន៤ឃុំ៖ ឃុំជើងទៀន ឃុំចុងកាល់ ឃុំក្រសាំង និងឃុំពង្រ។
    • ស្រុកបន្ទាយអំពិល មាន៤ឃុំ៖ ឃុំអំពិល ឃុំបេង ឃុំគោកខ្ពស់ និងឃុំគោកមន។
    • ស្រុកអន្លង់វែង មាន៥ឃុំ៖ ឃុំអន្លង់វែង ឃុំលំទង ឃុំថ្លាត ឃុំត្រពាំងប្រីយ៍ និងឃុំត្រពាំងតាវ។
    • ស្រុកត្រពាំងប្រាសាទ មាន៦ឃុំ៖ ឃុំត្រពាំងប្រាសាទ ឃុំបាក់អន្លូង ឃុំអូរស្វាយ ឃុំផ្អាវ ឃុំព្រះប្រឡាយ និងឃុំទំនប់ដាច់ ។