រដ្ឋបាលខេត្តឧត្តរមានជ័យ

Oddarmeanchey Administration

បណ្ណាគារ

ទិដ្ឋភាពទូទៅ
អតិថិជនដែលមានសិទ្ធទទួលសេវា៖
  • ប្រជាពលរដ្ឋខ្មែរ និងជនបរទេសស្របច្បាប់
NEXT SECTION
Continue
សេចក្តីណែនាំ
នីតិវិធីនៃការផ្តល់សេវាអាជីវកម្មសៀវភៅសម្រាប់បណ្ណាគារ មានចំនួន ១៦ដំណាក់កាលដូចខាងក្រោម ៖
  1. អតិថិជនដាក់ពាក្យស្នើសុំសេវានៅមន្ត្រីផ្តល់ទទួលព័ត៌មានដែលនៅផ្នែកជួរមុខ
  2. អតិថិជនទទួលបង្កាន់ដៃទទួលពាក្យពីមន្ត្រីផ្តល់ព័ត៌មាន
  3. មន្ត្រីផ្តល់ទទួលព័ត៌មានបញ្ជូនពាក្យស្នើសុំទៅបេឡាករ
  4. អតិថិជនអញ្ជើញទៅបងប្រាក់ថ្លៃសេវានៅបេឡាករ
  5. អតិថិជនទទួលបង្កាន់ដៃបង់ប្រាក់ថ្លៃសេវា
  6. មន្ត្រីផ្តល់ទទួលព័ត៌មានបញ្ជូនពាក្យស្នើសុំទៅប្រធានការិយាល័យ
  7. ប្រធានការិយាល័យបញ្ជូនទៅមន្ត្រីបច្ចេកទេសដែលនៅផ្នែកជួរក្រោយ
  8. មន្ត្រីបច្ចេកទេសធ្វើដំណើរទៅទីតាំងស្នើសុំដើម្បីពិនិត្យនិងវាយតម្លៃ
  9. មន្ត្រីបច្ចេកទេសត្រូវធ្វើរបាយការណ៍បន្ទាប់ពីពិនិត្យនិងវាយតម្លៃរួច
  10. បញ្ជូនរបាយការណ៍មកប្រធានការិយាល័យ
  11. ប្រធានការិយាល័យដាក់របាយការណ៍ជូនអភិបាលរងដើម្បីពិនិត្យបន្ត
  12. បន្តដាក់របាយការណ៍ជូនអភិបាលដើម្បីពិនិត្យនិងសំរេចចុងក្រោយ
  13. មន្ត្រីរដ្ឋបាលក្រុង ស្រុក ខណ្ឌ ធ្វើការចុះលេខ
  14. បញ្ជូនអាជ្ញាប័ណ្ណទៅប្រធានការិយាល័យបន្ទាប់ពីចុះលេខរួច
  15. បញ្ជូនអាជ្ញាប័ណ្ណបន្តទៅមន្ត្រីផ្តល់ទទួលព័ត៌មានដែលនៅផ្នែកជួរមុខ
  16. ផ្តល់អាជ្ញាប័ណ្ណដែលជាលទ្ធផលជូនអតិថិជន។
NEXT SECTION
Continue
ដំណើរការផ្តល់សេវា
ដើម្បីទទួលបានសេវាអាជីវកម្មសៀវភៅសម្រាប់បណ្ណាគារ អ្នកប្រើប្រាស់សេវាត្រូវយកភ្ជាប់មកជាមួយ រួមមាន៖
  • អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ថតចម្លង ចំនួន១ច្បាប់
  • ប្លង់បង្ហាញទីតាំងអាជីវកម្ម ចំនួន១ច្បាប់
  • រូបថតទំហំ 3×4 ចំនួន៣សន្លឹក
  • បង្កាន់ដៃបង់ប្រាក់ ចំនួន១ច្បាប់
NEXT SECTION
Continue
តម្លៃសេវា
តម្លៃសេវាជាក់លាក់រយៈពេលអតិបរមាសុពលភាព
១០០ ០០០ រៀល ក្នុង ១ច្បាប់០៧ថ្ងៃ (ថ្ងៃធ្វើការ)០១ឆ្នាំ
NEXT SECTION
Continue
ទំនាក់ទំនង

ការិយាល័យច្រកចេញចូលតែមួយ

Contact us by address:
អាសយដ្ឋាន៖ សូមទំនាក់ទំនងការិយាល័យច្រកចេញ – ចូលតែមួយ ក្រុង ស្រុក ខណ្ឌ តាមបណ្តារាជធានី ខេត្ត ដែលអ្នករស់នៅ។

ដើម្បីទទួលបានសេវាសូមទាក់ទងទៅកាន់អង្គភាព ឬស្ថានប័នផ្តល់សេវាសារធាណៈដែលជិតលោកអ្នក ចុចទីនេះ ដើម្បីស្វែងរកអង្គភាព ឬស្ថានប័នក្នុងខេត្តបាត់ដំបង